首页 每日报道 柬埔寨快讯 查看内容

គណៈប្រតិភូកម្ពុជាចុះទស្សនកិច្ច ស្វែងយល់អំពីបទពិសោធន៍…

2024-9-9 20:30| 发布者: 習慣成型| 查看: 391 |原作者: 習慣成型

摘要: នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១…

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចស្វែងយល់អំពីបទពិសោធន៍នៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីគំរូរបស់ក្រុងសៀមិន (Xiamen) ខេត្តហ្វូជៀន(Fujian) នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចែករំលែកពីលោកស្រី Weng Xiaolan អនុប្រធានគណៈកម្មាធិការរដ្ឋបាលក្រុងសៀមិន។

កិច្ចពិភាក្សាទ្វេភាគី

ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋបាលក្រុងសៀមិនបានធ្វើបទបង្ហាញនិងចែករំលែកបទពិសោធន៍យ៉ាងក្បោះក្បាយលើកិច្ចការងារដែលចិនធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីគំរូ (Pilot Free Trade Zone) ពិសេសក្នុងក្របខណ្ឌរបស់ក្រុងសៀមិន អមដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដើម្បីបម្រើឱ្យដំណើរការរបស់តំបន់ពាណិជ្ជកម្មប្រភេទនេះ។

បន្ទាប់ពីការចែករំលែកបទពិសោធន៍រួចរាល់ តំបន់ពាណិជ្ជកម្មសេរីហ្វូចៀន (FJFTZ) និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និតបន្ថែម ដើម្បីរួមគ្នាជំរុញឱ្យការវិនិយោគឯកជនពីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជាកាន់តែមានភាពសម្បូរបែប បង្កើនពិពិធកម្មសេដ្ឋកិច្ចសង្គមកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

បន្ថែមលើទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាក៏បានឆ្លៀតឱកាសចូលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Xiamen Xiangyu Group (XMXYG) ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែនិងភស្ដុភារកម្មកំពុងវិនិយោគក្នុងតំបន់ពាណិជ្ជកម្មសេរីគំរូក្រុងសៀមិន ដើម្បីបង្ហាញអំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជានិងគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដែលគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន មានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ កំពង់ផែ និង គម្រោងព្រែកជីកហ្វូនណនតេជោជាដើម។

ក្នុងជំនួបនេះ ភាគីកម្ពុជាបានស្នើសុំឱ្យក្រុមហ៊ុន XMXYG ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួន ពិសេសលើវិស័យកំពង់ផែនិងភស្ដុភារកម្មនៅកម្ពុជាផងដែរ។

តំបន់ពាណិជ្ជកម្មសេរីគំរូក្រុងសៀមិនរបស់ប្រទេសចិន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ មានវិសាលភាពលើផ្ទៃដីសរុបទំហំប្រមាណ ៤៣,៧៨ គីឡូម៉ែត្រក្រឡា មានតួនាទីជាមជ្ឈមណ្ឌលនៃការធ្វើពាណិជ្ជកម្មនិងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដែលធ្វើឱ្យខេត្តហ្វូជៀនក៏ដូចជាប្រទេសចិនទាំងមូលកាន់តែបង្កភាពងាយស្រួលក្នុងការផ្សារភ្ជាប់ទៅកាន់ពិភពលោក៕

分享至:
| 收藏

Archiver|小黑屋|菲柬无忧网

GMT+8, 2024-9-17 12:37 , Processed in 0.012323 second(s), 17 queries .

© 2013-2021