首页 每日报道 柬埔寨快讯 查看内容

ពលរដ្ឋរស់នៅអគារចំណាស់ អាយុជិត ១០០…

2024-9-20 20:30| 发布者: 沵想过我旳感受没有| 查看: 461 |原作者: 沵想过我旳感受没有

摘要: ប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងអគារអង្គរមានជ័យ ដែលជាអគារចំណាស់មានអាយុជិត ១០០ ឆ្នាំ…

ប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងអគារអង្គរមានជ័យ ដែលជាអគារចំណាស់មានអាយុជិត ១០០ ឆ្នាំ បានយល់ព្រមទទួលយកដំណោះស្រាយគោលនយោបាយចាកចេញដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងគ្រួសារ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានបង្ហោះនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ការជួបពិភាក្សារវាងមន្ត្រីក្រសួង​រៀបចំ​​ដែនដី នគរូបនីយកម្ម និង សំណង់ ជាមួយប្រជាពលរដ្ឋរស់នៅអគារអង្គរមានជ័យ

លោក សាយ សំអាល់ បាន​បញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន​ថា ក្រុមការងារក្រសួង​រៀបចំ​​ដែនដី នគរូបនីយកម្ម និង សំណង់ បាន​ជួបពិភាក្សា​ជាមួយបងប្អូន​ប្រជាជន​ដែលស្នាក់នៅ​អគារ​អង្គរ​មានជ័យ ពួកគាត់បានឯកភាពទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញ​ពីអគារ​នេះដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ។

អគារអង្គរមានជ័យស្ថិតនៅកែងមហាវិថីព្រះមុនីវង្សនិងមហាវិថីកម្ពុជាក្រោម ជាអគារ​ចំណាស់​ដែលត្រូវបានសាងសង់​តាំង​ពី​ទសវត្សរ៍ឆ្នាំ១៩៥០។

កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញក៏​បាន​ចេញ​សេចក្តីជូនដំណឹងស្តីពីស្ថានភាពអគារអង្គរមានជ័យនេះផងដែរ ដោយបានបញ្ជាក់ថា អគារអង្គរមានជ័យនេះមានសភាព​ទ្រុឌទ្រោម​យ៉ាងខ្លាំងគួរ​ឱ្យព្រួយបារម្ភ ដោយ​សារតែសំណង់​ខ្វះការថែទាំនិងជួសជុល​ឱ្យបាន​ត្រឹម​ត្រូវ​តាមលក្ខណៈបច្ចេកទេស​អស់រយៈពេលជាយូរឆ្នាំមកហើយ ដែលជាហេតុ​ធ្វើឱ្យអគារទាំង​មូលទទួល​រងនូវការខូចខាត ប្រេះស្រាំ និង បាក់បែកជាច្រើនកន្លែង ជាពិសេសគ្រឿងបង្គុំសំណង់មាន​សភាព​ពុកផុយ​ខូចអស់ប្រមាណ ៥០%ទៅហើយ ដែលស្ថានភាពនេះអាចបណ្ដាលឱ្យរលំបាក់ស្រុតនៅពេលណាមួយ។

អគារអង្គរមានជ័យនិងស្ថានភាពទ្រុឌទ្រោមនៃអគារនេះ

រដ្ឋបាលរាជធានីភ្នំពេញក៏បាន​ណែនាំ​ឱ្យ​បងប្អូនប្រជាពលរដ្ឋនិង​ម្ចាស់​អាជីវកម្ម​ទាំងអស់ដែល​កំពុងស្នាក់នៅលើអគារសហកម្មសិទ្ធិអង្គរមានជ័យនេះ​ត្រូវមាន​ការ​ប្រុងប្រយ័ត្នខ្ពស់ ហើយ​បើ​ត្រូវការ​ជួសជុល​ត្រូវស្វែងរក​ក្រុមហ៊ុនឬវិស្វករដែលមាន​ជំនាញ​ច្បាស់លាស់ ហើយ​ករណី​ទ្រុឌទ្រោមខ្លាំង​មិនអាចជួសជុល​បាន ត្រូវធ្វើការផ្លាស់ប្ដូរទៅលំនៅឋាន​​ថ្មីដែល​មាន​សុវត្ថិភាព៕

分享至:
| 收藏

Archiver|小黑屋|菲柬无忧网

GMT+8, 2024-9-20 23:41 , Processed in 0.011768 second(s), 17 queries .

© 2013-2021