首页 每日报道 柬埔寨快讯 查看内容

សមាគមនិកាយចិន ទៀជីវ កម្ពុជា…

2024-9-28 20:30| 发布者: 即使我在乎| 查看: 730 |原作者: 即使我在乎

摘要: សមាគមនិកាយចិន ទៀជីវ កម្ពុជា ប្រកាសស្វែងរកក្រុមហ៊ុនដេញថ្លៃ​សាងសង់គម្រោង​អគារ​សាលារៀន​អន្តរជាតិ ទួន…

សមាគមនិកាយចិន ទៀជីវ កម្ពុជា ប្រកាសស្វែងរកក្រុមហ៊ុនដេញថ្លៃ​សាងសង់គម្រោង​អគារ​សាលារៀន​អន្តរជាតិ ទួន ហ្វា ដែលស្ថិតនៅអគារលេខA៩ ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសស្តីពីការស្វែងរកក្រុមហ៊ុន​ដេញ​ថ្លៃ​សាង​សង់​គម្រោង​អគារសាលារៀន​អន្តរជាតិ ទួន ហ្វា របស់សមាគមនិកាយ​ចិន ទៀជីវ កម្ពុជា ដែលបានចេញផ្សាយ​នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា គណៈកម្មការរៀបចំការ​សាងសង់​នៃសមាគមនិកាយ​ចិន ទៀជីវ កម្ពុជាបើកទទួលជាសាធារណៈ​សម្រាប់ក្រុមហ៊ុនសំណង់ទាំងក្នុងស្រុកនិងក្រៅស្រុក ដើម្បីធ្វើការដេញថ្លៃសាងសង់លើគម្រោងអគារសាលារៀនអន្តរជាតិ ទួន ហ្វា។

គម្រោងអគារសាលារៀនអន្តរជាតិ ទួន ហ្វា

សមាគមបានធ្វើការកំណត់ពីដំណើរការនៃការដេញថ្លៃសាងសង់គម្រោងអគារសាលារៀនអន្តរជាតិ ទួន ហ្វា ដូចខាងក្រោម៖

  • ក្រុមហ៊ុនសំណង់ដែលមានបំណងចង់ដេញថ្លៃសាងសង់គម្រោងនេះ ត្រូវផ្តល់នូវឯកសារពាក់ព័ន្ធជូនលេខាធិការដ្ឋានសមាគមនិកាយចិន ទៀជីវ កម្ពុជា នៅចន្លោះថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ រួមមាន៖

      ១. អាជ្ញាបណ្ណក្រុមហ៊ុន (ច្បាប់ចម្លង) ១ ច្បាប់។

      ២. កម្រងរូបភាពណែនាំអំពីគម្រោងដែលក្រុមហ៊ុនបានទទួលសាងសង់ទាំងក្នុងស្រុកនិងក្រៅស្រុក។

      ៣. អាសយដ្ឋានក្រុមហ៊ុន ឈ្មោះអ្នកទទួលការងារ (ច្បាប់ចម្លងអត្តសញ្ញាណបណ្ណឬលិខិតឆ្លងដែន) លេខទូរសព្ទ។

  • ក្រុមហ៊ុនដេញថ្លៃមកទទួលយកប្លង់មេនិងឯកសារពាក់ព័ន្ធគម្រោងពីលេខាធិការដ្ឋានសមាគមនិកាយចិន ទៀជីវ កម្ពុជា នៅចន្លោះថ្ងៃទី៤-៦ ខែតុលា ឆ្នាំ២០២៤ ហើយត្រូវតម្កល់ទុកប្រាក់ធានាការដេញថ្លៃចំនួន ៥០ ០០០ (ប្រាំម៉ឺន) ដុល្លារអាម៉េរិក។
  • នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ២ រសៀល ក្រុមហ៊ុនដេញថ្លៃត្រូវប្រគល់ឯកសារដេញថ្លៃដែលបិទជិតជូនលេខាធិការដ្ឋានដែលស្ថិតនៅជាន់ទី១នៃអគារការិយាល័យសមាគមនិកាយចិន ទៀជីវ កម្ពុជា លើផ្លូវទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពិធីដេញថ្លៃផ្លូវការនឹងធ្វើឡើងនៅវេលាម៉ោង ២ និង ៣០ នាទីរសៀលថ្ងៃដដែល (១៧ តុលា ២០២៤)។

សម្រាប់ព័ត៌មានបន្ថែម ក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃសាងសង់គម្រោងអគារសាលារៀនអន្តរជាតិ ទួន ហ្វា ខាងលើ អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយលេខាធិការដ្ឋានសមាគមនិកាយចិន ទៀជីវ កម្ពុជា តាមរយៈអាសយដ្ឋានខាងលើ ឬអាចទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៧០ ៦១៣ ១៣៧ (លោក Huang) ឬលេខ ០៩០ ៤២០ ៨៦៥ (លោកស្រី Chen)៕

分享至:
| 收藏

Archiver|小黑屋|菲柬无忧网

GMT+8, 2024-9-28 23:38 , Processed in 0.011822 second(s), 17 queries .

© 2013-2021